Surah As-Sharh ( The Opening Forth)

Surah As-Sharh ( The Opening Forth) - Khmer Aya count 8

តើយើងមិនបានបើកទ្រូងរបស់អ្នក(បើកចិត្ត)ឲ្យមានភាពទូលាយសម្រាប់អ្នកទេឬ?
ហើយយើងបានដកចេញពីអ្នកនូវបន្ទុករបស់អ្នក
ដែលជាបន្ទុកដ៏ធ្ងន់លើខ្នងរបស់អ្នក។
ហើយយើងបានលើកតម្កើងឋានៈរបស់អ្នកឱ្យខ្ពង់ខ្ពស់។
ហើយពិតប្រាកដណាស់ ទន្ទឹមនឹងការលំបាក គឺមានភាពងាយស្រួល។
ពិតប្រាកដណាស់ ទន្ទឹមនឹងការលំបាក គឺមានភាពងាយស្រួល។
ដូច្នេះ នៅពេលដែលអ្នករួចរាល់(ពីកិច្ចការរបស់អ្នក) ចូរអ្នកប្រឹងប្រែងគោរពសក្ការៈ។
ហើយឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់អ្នក ចូរអ្នកប៉ងប្រាថ្នា។
Share