Surah Al-Anfal ( The Spoils of War ) - Aya 75

Surah Al-Anfal ( The Spoils of War ) - Khmer - Aya 75 Aya count 75

وَٱلَّذِينَ ءَامَنُوا۟ مِنۢ بَعْدُ وَهَاجَرُوا۟ وَجَٰهَدُوا۟ مَعَكُمْ فَأُو۟لَٰٓئِكَ مِنكُمْ ۚ وَأُو۟لُوا۟ ٱلْأَرْحَامِ بَعْضُهُمْ أَوْلَىٰ بِبَعْضٍۢ فِى كِتَٰبِ ٱللَّهِ ۗ إِنَّ ٱللَّهَ بِكُلِّ شَىْءٍ عَلِيمٌۢ ﴿٧٥﴾
ហើយបណ្តាអ្នកដែលមានជំនឿបន្ទាប់(ពីពួកមូហាជីរីន និងពួកអាន់សរ៍) ហើយពួកគេបានធ្វើចំណាកស្រុក ព្រមទាំងបានតស៊ូ(ក្នុងមាគ៌ាអល់ឡោះ)ជាមួយនឹងពួកអ្នក អ្នកទាំងនោះក៏ស្ថិតក្នុងចំណោមពួកអ្នកដែរ(ឱបណ្តាអ្នកមានជំនឿ)។ ហើយចំពោះសាច់សាលោហិត ពួកគេសក្ដិសមបំផុតចំពោះសិទ្ធិទទួលមរតកពីគ្នាទៅវិញទៅមកនៅក្នុងច្បាប់របស់អល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូច្នេះ ទ្រង់ដឹងនូវអ្វីដែលជាប្រការល្អសម្រាប់ខ្ញុំបម្រើរបស់ទ្រង់។ ហេតុនេះ ទ្រង់ក៏បានដាក់វាជាច្បាប់បញ្ញត្តិសម្រាប់ពួកគេ។
Share