Surah Al-Anfal ( The Spoils of War ) - Aya 7

Surah Al-Anfal ( The Spoils of War ) - Khmer - Aya 7 Aya count 75

وَإِذْ يَعِدُكُمُ ٱللَّهُ إِحْدَى ٱلطَّآئِفَتَيْنِ أَنَّهَا لَكُمْ وَتَوَدُّونَ أَنَّ غَيْرَ ذَاتِ ٱلشَّوْكَةِ تَكُونُ لَكُمْ وَيُرِيدُ ٱللَّهُ أَن يُحِقَّ ٱلْحَقَّ بِكَلِمَٰتِهِۦ وَيَقْطَعَ دَابِرَ ٱلْكَٰفِرِينَ ﴿٧﴾
ហើយចូរពួកអ្នកនឹកឃើញ នៅពេលដែលអល់ឡោះជាម្ចាស់បានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ ពួកអ្នកនឹងទទួលជ័យជម្នះលើក្រុមមួយក្នុងចំណោមក្រុមទាំងពីរ(ក្រុមក្បួនដឹកទំនិញ និងក្រុមកងទ័ព)។ ហើយពួកអ្នកពេញចិត្តចង់ទទួលបានជ័យជម្នះលើក្រុមក្បួនដឹកទំនិញដោយមិនបាច់ប្រយុទ្ធគ្នា។ តែអល់ឡោះជាម្ចាស់ទ្រង់ចង់ពង្រឹងការពិតដោយបន្ទូលរបស់ទ្រង់(ដាក់បទបញ្ជាឱ្យចេញច្បាំង) និងកាត់ផ្តាច់ឫសគល់ពួកដែលប្រឆាំង។
Share