Surah Al-A'raf (The Heights ) - Aya 74

Surah Al-A'raf (The Heights ) - Khmer - Aya 74 Aya count 206

وَٱذْكُرُوٓا۟ إِذْ جَعَلَكُمْ خُلَفَآءَ مِنۢ بَعْدِ عَادٍۢ وَبَوَّأَكُمْ فِى ٱلْأَرْضِ تَتَّخِذُونَ مِن سُهُولِهَا قُصُورًۭا وَتَنْحِتُونَ ٱلْجِبَالَ بُيُوتًۭا ۖ فَٱذْكُرُوٓا۟ ءَالَآءَ ٱللَّهِ وَلَا تَعْثَوْا۟ فِى ٱلْأَرْضِ مُفْسِدِينَ ﴿٧٤﴾
ហើយចូរពួកអ្នកចងចាំ ខណៈដែលទ្រង់បានតែងតាំងពួកអ្នកជាអ្នកស្នងតំណែង(គ្រប់គ្រងផែនដី)បន្ទាប់ពីក្រុមអាទ និងបានផ្តល់លំនៅឋានដល់ពួកអ្នកនៅលើភពផែនដីនេះដោយពួកអ្នកបានសាងសង់វិមាននៅលើដីរាប ហើយបានចោះភ្នំជាច្រើនធ្វើជាផ្ទះ។ ដូច្នេះ ចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះ ហើយពួកអ្នកមិនត្រូវដើរបង្កវិនាសកម្មនៅលើផែនដីឡើយ។
Share