هَلْ يَنظُرُونَ إِلَّا تَأْوِيلَهُۥ ۚ يَوْمَ يَأْتِى تَأْوِيلُهُۥ يَقُولُ ٱلَّذِينَ نَسُوهُ مِن قَبْلُ قَدْ جَآءَتْ رُسُلُ رَبِّنَا بِٱلْحَقِّ فَهَل لَّنَا مِن شُفَعَآءَ فَيَشْفَعُوا۟ لَنَآ أَوْ نُرَدُّ فَنَعْمَلَ غَيْرَ ٱلَّذِى كُنَّا نَعْمَلُ ۚ قَدْ خَسِرُوٓا۟ أَنفُسَهُمْ وَضَلَّ عَنْهُم مَّا كَانُوا۟ يَفْتَرُونَ ﴿٥٣﴾
តើពួកគេ(ពួកគ្មានជំនឿ)គ្មានរង់ចាំអ្វីក្រៅពីអ្វី(ទណ្ឌកម្ម)ដែលគេធ្លាប់បានប្រាប់ពួកគេ(ក្នុងគម្ពីរគួរអាន)ទេឬ? នៅថ្ងៃដែលរាល់អ្វីដែលគេធ្លាប់បានប្រាប់ពួកគេបានមកដល់ ពួកដែលបានភ្លេចវា(គម្ពីរគួរអាន)កាលពីមុន ពួកគេនឹងនិយាយថា៖ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារនៃព្រះជាម្ចាស់របស់ពួកយើងបាននាំមកនូវការពិត។ ដូចនេះ តើពួកយើងមានអ្នកអន្តរាគមន៍ណាដែលអាចជួយអន្តរាគមន៍ដល់ពួកយើង ឬក៏បញ្ជូនពួកយើងឲ្យត្រឡប់(ទៅកាន់លោកិយវិញ)ដើម្បីពួកយើងនឹងសាងនូវទង្វើ(កុសល)ផ្សេងពីទង្វើ(អាក្រក់)ដែលពួកយើងធ្លាប់បានសាងដែរឬទេ? ជាការពិតណាស់ ពួកគេបានខាតបង់ខ្លួនឯង ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បានប្រឌិតឡើងនោះ បានបាត់បង់ពីពួកគេ។