Surah Al-A'raf (The Heights ) - Aya 187
Surah Al-A'raf (The Heights ) - Khmer - Aya 187 Aya count 206
يَسْـَٔلُونَكَ عَنِ ٱلسَّاعَةِ أَيَّانَ مُرْسَىٰهَا ۖ قُلْ إِنَّمَا عِلْمُهَا عِندَ رَبِّى ۖ لَا يُجَلِّيهَا لِوَقْتِهَآ إِلَّا هُوَ ۚ ثَقُلَتْ فِى ٱلسَّمَٰوَٰتِ وَٱلْأَرْضِ ۚ لَا تَأْتِيكُمْ إِلَّا بَغْتَةًۭ ۗ يَسْـَٔلُونَكَ كَأَنَّكَ حَفِىٌّ عَنْهَا ۖ قُلْ إِنَّمَا عِلْمُهَا عِندَ ٱللَّهِ وَلَٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَعْلَمُونَ ﴿١٨٧﴾
ពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីថ្ងៃបរលោក ថាតើពេលណាទើបវាកើតឡើង? ចូរអ្នកពោលចុះថា៖ តាមពិត ចំណេះដឹងអំពីវា គឺនៅឯអល់ឡោះជាម្ចាស់(តែមួយគត់)។ គ្មាននរណាម្នាក់ដែលដឹងពីពេលវេលាកំណត់របស់វាឡើយ គឺមានតែទ្រង់ប៉ុណ្ណោះ។ វាជារឿងអាថ៌កំបាំងបំផុតទាំងនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី។ វានឹងមិនមកដល់ពួកអ្នកឡើយ លើកលែងតែភ្លាមៗ(មួយរំពេច)។ ពួកគេសួរអ្នកហាក់បីដូចជាអ្នកប្រាថ្នាចង់ដឹងអំពីវា។ ចូរអ្នកពោលថា៖ តាមពិត ចំណេះដឹងអំពីវា គឺនៅឯអល់ឡោះជាម្ចាស់(តែមួយគត់) ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនបានដឹងឡើយ(ថាមានតែទ្រង់ដែលដឹងពីរឿងនោះ)។