Surah As-Saff ( The Row ) - Aya 14

Surah As-Saff ( The Row ) - Khmer - Aya 14 Aya count 14

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ كُونُوٓا۟ أَنصَارَ ٱللَّهِ كَمَا قَالَ عِيسَى ٱبْنُ مَرْيَمَ لِلْحَوَارِيِّۦنَ مَنْ أَنصَارِىٓ إِلَى ٱللَّهِ ۖ قَالَ ٱلْحَوَارِيُّونَ نَحْنُ أَنصَارُ ٱللَّهِ ۖ فَـَٔامَنَت طَّآئِفَةٌۭ مِّنۢ بَنِىٓ إِسْرَٰٓءِيلَ وَكَفَرَت طَّآئِفَةٌۭ ۖ فَأَيَّدْنَا ٱلَّذِينَ ءَامَنُوا۟ عَلَىٰ عَدُوِّهِمْ فَأَصْبَحُوا۟ ظَٰهِرِينَ ﴿١٤﴾
ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកធ្វើខ្លួនជាអ្នកជួយដល់(សាសនា)អល់ឡោះ ដូចដែលព្យាការីអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ បានពោលទៅកាន់ក្រុមអាល់ហាវ៉ារីយីន(សាវ័ករបស់គាត់)ថា៖ តើអ្នកណាខ្លះដែលចូលរួមជាមួយខ្ញុំជួយដល់(សាសនា)អល់ឡោះនោះ? ពេលនោះ ក្រុមអាល់ហាវ៉ារីយីនបានឆ្លើយថា៖ ពួកយើង គឺជាអ្នកជួយដល់(សាសនា)អល់ឡោះ។ ហើយមួយក្រុមនៃអម្បូអ៊ីស្រាអែលមានជំនឿ ហើយមួយក្រុមផ្សេងទៀតបានប្រឆាំង។ ហេតុនេះ យើងក៏បានពង្រឹងដល់បណ្ដាអ្នកដែលមានជំនឿទៅលើសត្រូវរបស់ពួកគេ។ ដូច្នេះ ពួកគេក៏បានក្លាយជាអ្នកដែលទទួលបានជ័យជម្នះ។
Share