Surah Ash-Shura (Consultation ) - Aya 13
Surah Ash-Shura (Consultation ) - Khmer - Aya 13 Aya count 53
۞ شَرَعَ لَكُم مِّنَ ٱلدِّينِ مَا وَصَّىٰ بِهِۦ نُوحًۭا وَٱلَّذِىٓ أَوْحَيْنَآ إِلَيْكَ وَمَا وَصَّيْنَا بِهِۦٓ إِبْرَٰهِيمَ وَمُوسَىٰ وَعِيسَىٰٓ ۖ أَنْ أَقِيمُوا۟ ٱلدِّينَ وَلَا تَتَفَرَّقُوا۟ فِيهِ ۚ كَبُرَ عَلَى ٱلْمُشْرِكِينَ مَا تَدْعُوهُمْ إِلَيْهِ ۚ ٱللَّهُ يَجْتَبِىٓ إِلَيْهِ مَن يَشَآءُ وَيَهْدِىٓ إِلَيْهِ مَن يُنِيبُ ﴿١٣﴾
ទ្រង់បានដាក់ចេញនូវច្បាប់បញ្ញត្តិសាសនា(អ៊ីស្លាម)សម្រាប់ពួកអ្នក ដូចអ្វីដែលទ្រង់បានផ្តែផ្តាំវាចំពោះព្យាការីនួហនោះដែរ។ ហើយអ្វីដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺដូចអ្វីដែលយើងបានផ្តែផ្តាំចំពោះព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា និងព្យាការីអ៊ីសាដែរ គឺ់ពួកអ្នកត្រូវបញ្ឈរសាសនា និងមិនត្រូវបែកបាក់គ្នានៅក្នុងវានោះឡើយ។ អ្វីដែលពួកអ្នកកំពុងតែអំពាវនាវពួកគេទៅកាន់នោះ គឺធ្ងន់ធ្ងរបំផុតចំពោះពួកមុស្ហរីគីន។ អល់ឡោះជ្រើសរើសទៅកាន់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញទៅកាន់ទ្រង់ចំពោះជនណាដែលវិលត្រឡប់(សារភាពកំហុស)។