Surah Al-Ankaboot ( The Spider ) - Aya 10

Surah Al-Ankaboot ( The Spider ) - Khmer - Aya 10 Aya count 69

وَمِنَ ٱلنَّاسِ مَن يَقُولُ ءَامَنَّا بِٱللَّهِ فَإِذَآ أُوذِىَ فِى ٱللَّهِ جَعَلَ فِتْنَةَ ٱلنَّاسِ كَعَذَابِ ٱللَّهِ وَلَئِن جَآءَ نَصْرٌۭ مِّن رَّبِّكَ لَيَقُولُنَّ إِنَّا كُنَّا مَعَكُمْ ۚ أَوَلَيْسَ ٱللَّهُ بِأَعْلَمَ بِمَا فِى صُدُورِ ٱلْعَٰلَمِينَ ﴿١٠﴾
ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលនិយាយថា “ពួកយើងមានជំនឿលើអល់ឡោះហើយ”។ តែនៅពេលដែលរូបគេទទួលរងនូវការធ្វើទុក្ខបុកម្នេញក្នុងនាម(ជាអ្នកមានជំនឿចំពោះ)អល់ឡោះ រូបគេបែររជាចាត់ទុកការធ្វើទុកបុកម្នេញរបស់មនុស្ស ដូចជាទណ្ឌកម្មរបស់អល់ឡោះទៅវិញ។ តែប្រសិនបើជំនួយពីព្រះជាម្ចាស់របស់អ្នកបានមកដល់ រូបគេប្រាកដជានឹងនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងធ្លាប់នៅជាមួយពួកអ្នកដែរ។ តើពុំមែនទេឬដែលថា ពិតណាស់អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលមានក្នុងដួងចិត្តភាវៈទាំងឡាយ?
Share