Surah Al-Baqarah ( The Cow ) - Aya 259

Surah Al-Baqarah ( The Cow ) - Khmer - Aya 259 Aya count 286

أَوْ كَٱلَّذِى مَرَّ عَلَىٰ قَرْيَةٍۢ وَهِىَ خَاوِيَةٌ عَلَىٰ عُرُوشِهَا قَالَ أَنَّىٰ يُحْىِۦ هَٰذِهِ ٱللَّهُ بَعْدَ مَوْتِهَا ۖ فَأَمَاتَهُ ٱللَّهُ مِا۟ئَةَ عَامٍۢ ثُمَّ بَعَثَهُۥ ۖ قَالَ كَمْ لَبِثْتَ ۖ قَالَ لَبِثْتُ يَوْمًا أَوْ بَعْضَ يَوْمٍۢ ۖ قَالَ بَل لَّبِثْتَ مِا۟ئَةَ عَامٍۢ فَٱنظُرْ إِلَىٰ طَعَامِكَ وَشَرَابِكَ لَمْ يَتَسَنَّهْ ۖ وَٱنظُرْ إِلَىٰ حِمَارِكَ وَلِنَجْعَلَكَ ءَايَةًۭ لِّلنَّاسِ ۖ وَٱنظُرْ إِلَى ٱلْعِظَامِ كَيْفَ نُنشِزُهَا ثُمَّ نَكْسُوهَا لَحْمًۭا ۚ فَلَمَّا تَبَيَّنَ لَهُۥ قَالَ أَعْلَمُ أَنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ ﴿٢٥٩﴾
ឬប្រៀបជាដូចអ្នកដែលបានឆ្លងកាត់ភូមិមួយដែលត្រូវបានបំផ្លាញខ្ទេចខ្ទីអស់(ទាំងមនុស្ស ទាំងលំនៅឋាន)។ ជននោះបានសួរថា៖ តើអល់ឡោះធ្វើឲ្យអ្នកភូមិនេះរស់ឡើងវិញយ៉ាងដូចមេ្ដចទៅ ក្រោយពីពួកគេបានស្លាប់ហើយនោះ? ពេលនោះ អល់ឡោះក៏បានធ្វើឱ្យគេស្លាប់រយៈពេលមួយរយឆ្នាំ។ ក្រោយមក ទ្រង់បានប្រោសគេឱ្យរស់ឡើងវិញ។ ទ្រង់បានសួរថា៖ តើអ្នកស្នាក់នៅទីនេះរយៈពេលប៉ុន្មានហើយ? គេបានឆ្លើយថា៖ ខ្ញុំនៅទីនេះរយៈពេលមួយថ្ងៃ ឬតិចជាងមួយថ្ងៃ។ ទ្រង់ក៏បានតបវិញថា៖ ផ្ទុយទៅវិញ អ្នកនៅទីនេះរយៈពេលមួយរយឆ្នាំហើយ។ ចូរអ្នកមើលទៅកាន់ម្ហូបអាហារ និងភេសជ្ជៈរបស់អ្នក តើវាឥតមានប្រែប្រួលទេឬ? ហើយចូរអ្នកមើលទៅកាន់សត្វលារបស់អ្នក។ (យើងធ្វើដូច្នេះ)គឺដើម្បីយើងយកអ្នកធ្វើជាភស្ដុតាងសម្រាប់មនុស្សលោក។ ហើយចូរអ្នកមើលទៅឆ្អឹងទាំងនោះ តើយើងផ្គុំវាចូលគ្នា បន្ទាប់មក ស្រោបវាដោយសាច់វិញយ៉ាងដូចម្តេច? នៅពេលដែលការពិតបានបញ្ជាក់យ៉ាងច្បាស់ដល់គេបែបនេះ គេក៏និយាយថា៖ (ពេលនេះ)ខ្ញុំដឹងហើយថា ពិតប្រាកដណាស់ អល់ឡោះទ្រង់មានអានុភាពលើអី្វៗទាំងអស់។
Share