Surah Al-Baqarah ( The Cow ) - Aya 228

Surah Al-Baqarah ( The Cow ) - Khmer - Aya 228 Aya count 286

وَٱلْمُطَلَّقَٰتُ يَتَرَبَّصْنَ بِأَنفُسِهِنَّ ثَلَٰثَةَ قُرُوٓءٍۢ ۚ وَلَا يَحِلُّ لَهُنَّ أَن يَكْتُمْنَ مَا خَلَقَ ٱللَّهُ فِىٓ أَرْحَامِهِنَّ إِن كُنَّ يُؤْمِنَّ بِٱللَّهِ وَٱلْيَوْمِ ٱلْءَاخِرِ ۚ وَبُعُولَتُهُنَّ أَحَقُّ بِرَدِّهِنَّ فِى ذَٰلِكَ إِنْ أَرَادُوٓا۟ إِصْلَٰحًۭا ۚ وَلَهُنَّ مِثْلُ ٱلَّذِى عَلَيْهِنَّ بِٱلْمَعْرُوفِ ۚ وَلِلرِّجَالِ عَلَيْهِنَّ دَرَجَةٌۭ ۗ وَٱللَّهُ عَزِيزٌ حَكِيمٌ ﴿٢٢٨﴾
ហើយស្ត្រីដែលត្រូវបានស្វាមីលែងលះ ពួកនាងត្រូវរង់ចាំរហូតដល់ខ្លួនពួកនាងជ្រះស្អាតពីឈាមរដូវចំនួនបីដងសិន(ទើបអាចរៀបការបាន)។ ហើយគេមិនអនុញ្ញាតឱ្យពួកនាងលាក់បាំងនូវអ្វីដែលអល់ឡោះបានបង្កើតនៅក្នុងស្បូនរបស់ពួកនាង(មានផ្ទៃពោះ)នោះឡើយ ប្រសិនបើពួកនាងជាអ្នកមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ ហើយស្វាមីរបស់ពួកនាង ពួកគេមានសិទ្ធិវិលត្រលប់មករួមរស់ជាមួយនឹងពួកនាងវិញក្នុងពេលដែលពួកនាងស្ថិតក្នុងអំឡុងពេលនោះ(រង់ចាំអ៊ិទហ្ទះ) ប្រសិនបើពួកគេមានបំណងចង់សម្រុះសម្រួល(វិលត្រឡប់មកជានានឹងគ្នាវិញ)។ ហើយចំពោះភរិយាវិញ ពួកនាងក៏មានសិទ្ធិដូចសិទ្ធិស្វាមីមានលើពួកនាងដោយសមរម្យដែរ។ តែសម្រាប់ស្វាមី គឺមានឋានៈខ្ពស់ជាងភរិយា(ក្នុងការដឹកនាំ និងបញ្ហាលែងលះគ្នា)។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Share