Surah Al-Baqarah ( The Cow ) - Aya 214

Surah Al-Baqarah ( The Cow ) - Khmer - Aya 214 Aya count 286

أَمْ حَسِبْتُمْ أَن تَدْخُلُوا۟ ٱلْجَنَّةَ وَلَمَّا يَأْتِكُم مَّثَلُ ٱلَّذِينَ خَلَوْا۟ مِن قَبْلِكُم ۖ مَّسَّتْهُمُ ٱلْبَأْسَآءُ وَٱلضَّرَّآءُ وَزُلْزِلُوا۟ حَتَّىٰ يَقُولَ ٱلرَّسُولُ وَٱلَّذِينَ ءَامَنُوا۟ مَعَهُۥ مَتَىٰ نَصْرُ ٱللَّهِ ۗ أَلَآ إِنَّ نَصْرَ ٱللَّهِ قَرِيبٌۭ ﴿٢١٤﴾
ឬមួយពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)គិតស្មានថា ពួកអ្នកអាចចូលឋានសួគ៌បានទាំងដែលមិនទាន់បានមកដល់ពួកអ្នក(នូវការសាកល្បងណាមួយ) ដូចអ្វីដែលបានកើតឡើងចំពោះអ្នកជំនាន់មុនពួកអ្នកឬ? ពួកគេ(អ្នកមានជំនឿជំនាន់មុន)បានជួបប្រទះនូវគ្រោះទុរ្ភភិក្ស ជំងឺ និងការភ័យញាប់ញ័រ រហូតសូម្បីតែអ្នកនាំសារនិងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់ក៏បាននិយាយដែរថា៖ តើពេលណាទៅទើបជំនួយរបស់អល់ឡោះមកដល់នោះ? តើពុំមែនទេឬ ជាការពិតណាស់ជំនួយរបស់អល់ឡោះ គឺនៅជិតបំផុត។
Share