Surah Al-Baqarah ( The Cow ) - Aya 113

Surah Al-Baqarah ( The Cow ) - Khmer - Aya 113 Aya count 286

وَقَالَتِ ٱلْيَهُودُ لَيْسَتِ ٱلنَّصَٰرَىٰ عَلَىٰ شَىْءٍۢ وَقَالَتِ ٱلنَّصَٰرَىٰ لَيْسَتِ ٱلْيَهُودُ عَلَىٰ شَىْءٍۢ وَهُمْ يَتْلُونَ ٱلْكِتَٰبَ ۗ كَذَٰلِكَ قَالَ ٱلَّذِينَ لَا يَعْلَمُونَ مِثْلَ قَوْلِهِمْ ۚ فَٱللَّهُ يَحْكُمُ بَيْنَهُمْ يَوْمَ ٱلْقِيَٰمَةِ فِيمَا كَانُوا۟ فِيهِ يَخْتَلِفُونَ ﴿١١٣﴾
ពួកយូដាបាននិយាយថា៖ ពួកគ្រឹស្ទានពុំស្ថិតនៅលើ(សាសនាដែលត្រឹមត្រូវ)អ្វីនោះទេ ហើយពួកគ្រឹស្ទានវិញក៏បាននិយាយដែរថា៖ ពួកយូដាក៏ពុំស្ថិតនៅលើ(សាសនាដែលត្រឹមត្រូវ)អ្វីនោះដែរ ខណៈដែលពួកគេ(ទាំងពីរក្រុម)សូត្រគម្ពីរ(របស់ពួកគេរៀងៗខ្លួន)។ ក៏ដូចគ្នាដែរ ពួក(មុស្ហរីគីន)ដែលមិនបានយល់ដឹងអ្វីសោះនោះ ក៏បាននិយាយដូចពាក្យសម្តីរបស់ពួកគេដែរ។ ហេតុនេះ អល់ឡោះជាម្ចាស់ទ្រង់នឹងកាត់ក្តីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នា។
Share