Surah Al-Baqarah ( The Cow ) - Aya 102

Surah Al-Baqarah ( The Cow ) - Khmer - Aya 102 Aya count 286

وَٱتَّبَعُوا۟ مَا تَتْلُوا۟ ٱلشَّيَٰطِينُ عَلَىٰ مُلْكِ سُلَيْمَٰنَ ۖ وَمَا كَفَرَ سُلَيْمَٰنُ وَلَٰكِنَّ ٱلشَّيَٰطِينَ كَفَرُوا۟ يُعَلِّمُونَ ٱلنَّاسَ ٱلسِّحْرَ وَمَآ أُنزِلَ عَلَى ٱلْمَلَكَيْنِ بِبَابِلَ هَٰرُوتَ وَمَٰرُوتَ ۚ وَمَا يُعَلِّمَانِ مِنْ أَحَدٍ حَتَّىٰ يَقُولَآ إِنَّمَا نَحْنُ فِتْنَةٌۭ فَلَا تَكْفُرْ ۖ فَيَتَعَلَّمُونَ مِنْهُمَا مَا يُفَرِّقُونَ بِهِۦ بَيْنَ ٱلْمَرْءِ وَزَوْجِهِۦ ۚ وَمَا هُم بِضَآرِّينَ بِهِۦ مِنْ أَحَدٍ إِلَّا بِإِذْنِ ٱللَّهِ ۚ وَيَتَعَلَّمُونَ مَا يَضُرُّهُمْ وَلَا يَنفَعُهُمْ ۚ وَلَقَدْ عَلِمُوا۟ لَمَنِ ٱشْتَرَىٰهُ مَا لَهُۥ فِى ٱلْءَاخِرَةِ مِنْ خَلَٰقٍۢ ۚ وَلَبِئْسَ مَا شَرَوْا۟ بِهِۦٓ أَنفُسَهُمْ ۚ لَوْ كَانُوا۟ يَعْلَمُونَ ﴿١٠٢﴾
ហើយពួកគេបែរជាបានធ្វើតាមពាក្យភូតកុហករបស់ស្ហៃតន(ដែលចោទប្រកាន់)ទៅលើរជ្ជកាលរបស់ព្យាការីស៊ូឡៃម៉ានទៅវិញ។ ហើយព្យាការីស៊ូឡៃម៉ានមិនបានប្រឆាំង(នឹងអល់ឡោះ)នោះទេ ក៏ប៉ុន្តែពួកស្ហៃតនទេដែលបានប្រឆាំងនោះ ដោយពួកវាបានបង្រៀនមន្តអាគមដល់មនុស្សលោក ហើយនិងអ្វីដែលគេបញ្ចុះទៅចំពោះម៉ាឡាអីកាត់ទាំងពីរគឺ ម៉ាឡាអ៊ីកាត់ហារូត និងម៉ារូត ដែលនៅទីក្រុងបាប៊ីឡូន។ ហើយម៉ាឡាអីកាត់ទាំងពីរនេះមិនបានបង្រៀនមន្តអាគមដល់នរណាម្នាក់នោះទេ លុះត្រាតែគេទាំងពីរបានព្រមានថា៖ តាមពិត ពួកយើងគ្រាន់តែជាអ្នកសាកល្បងចំពោះមនុស្សលោកប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកកុំប្រឆាំង(នឹងអល់ឡោះតាមរយៈការរៀនមន្តអាគមនេះ)ឱ្យសោះ។ ពេលនោះ ពួកគេក៏បានរៀនមន្តអាគមនោះពីអ្នកទាំងពីរនូវអ្វីដែលធ្វើឱ្យប្តីប្រពន្ធបែកបាក់គ្នា។ ប៉ុន្តែអ្នកដែលចេះមន្តអាគមទាំងនោះមិនអាចធ្វើឱ្យនរណាម្នាក់មានគ្រោះថ្នាក់បានឡើយ លើកលែងតែមានការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយពួកគេ(មនុស្សលោក)ក៏បានរៀននូវអ្វីដែលផ្តល់នូវគ្រោះថ្នាក់ដល់ពួកគេ និងគ្មានបានផលប្រយោជន៍ដល់អ្វីពួកគេទាល់តែសោះ។ ជាការពិតណាស់ ពួកគេ(ពួកយូដាទាំងនោះ)ពិតជាបានដឹងហើយថា ជនណាហើយដែលបានប្តូរយកមន្តអាគមនឹងគម្ពីររបស់អល់ឡោះនោះ រូបគេនឹងមិនទទួលបានចំណែកអ្វីឡើយនៅថ្ងៃបរលោក។ វាជាអំពើដ៏អាក្រក់បំផុតដែលពួកគេយកខ្លួនរបស់គេប្តូរយកមន្តអាគមបែបនេះ ប្រសិនបើពួកគេបានដឹង។
Share