Surah Yusuf (Joseph ) - Aya 80

Surah Yusuf (Joseph ) - Khmer - Aya 80 Aya count 111

فَلَمَّا ٱسْتَيْـَٔسُوا۟ مِنْهُ خَلَصُوا۟ نَجِيًّۭا ۖ قَالَ كَبِيرُهُمْ أَلَمْ تَعْلَمُوٓا۟ أَنَّ أَبَاكُمْ قَدْ أَخَذَ عَلَيْكُم مَّوْثِقًۭا مِّنَ ٱللَّهِ وَمِن قَبْلُ مَا فَرَّطتُمْ فِى يُوسُفَ ۖ فَلَنْ أَبْرَحَ ٱلْأَرْضَ حَتَّىٰ يَأْذَنَ لِىٓ أَبِىٓ أَوْ يَحْكُمَ ٱللَّهُ لِى ۖ وَهُوَ خَيْرُ ٱلْحَٰكِمِينَ ﴿٨٠﴾
ដូច្នោះ នៅពេលដែលពួកគេបានអស់សង្ឃឹមពីរឿងនោះ ពួកគេក៏បានបែរចេញពីមនុស្សលោកដើម្បីនិយាយពិភាក្សាគ្នា។ បងប្រុសច្បងរបស់ពួកគេបាននិយាយថា៖ តើពួកអ្នកមិននឹកឃើញទេឬថា ពិតប្រាកដណាស់ ឪពុករបស់ពួកអ្នកបានឱ្យពួកអ្នកធ្វើកិច្ចសន្យានឹងអល់ឡោះ(ថានឹងនាំរូបគេត្រឡប់ទៅកាន់គាត់វិញ) ហើយកាលពីមុនទៀត ពួកអ្នកបានធ្វើឱ្យបាត់យូសុះរួចមកហើយ។ ជាការពិតណាស់ ខ្ញុំនឹងមិនចាកចេញពីទឹកដឹ(អេហ្ស៊ីប)នេះជាដាច់ខាត លុះត្រាណាតែលោកឪពុករបស់ខ្ញុំអនុញ្ញាតឱ្យខ្ញុំ(ត្រឡប់ទៅវិញ) ឬក៏អល់ឡោះទ្រង់វិនិច្ឆ័យឱ្យខ្ញុំ(នាំយកប្អូនប្រុសរបស់ខ្ញុំមកវិញ)។ ហើយអល់ឡោះគឺជាអ្នកវិនិច្ឆ័យដ៏ប្រសើរបំផុត។
Share