Surah Yusuf (Joseph ) - Aya 100

Surah Yusuf (Joseph ) - Khmer - Aya 100 Aya count 111

وَرَفَعَ أَبَوَيْهِ عَلَى ٱلْعَرْشِ وَخَرُّوا۟ لَهُۥ سُجَّدًۭا ۖ وَقَالَ يَٰٓأَبَتِ هَٰذَا تَأْوِيلُ رُءْيَٰىَ مِن قَبْلُ قَدْ جَعَلَهَا رَبِّى حَقًّۭا ۖ وَقَدْ أَحْسَنَ بِىٓ إِذْ أَخْرَجَنِى مِنَ ٱلسِّجْنِ وَجَآءَ بِكُم مِّنَ ٱلْبَدْوِ مِنۢ بَعْدِ أَن نَّزَغَ ٱلشَّيْطَٰنُ بَيْنِى وَبَيْنَ إِخْوَتِىٓ ۚ إِنَّ رَبِّى لَطِيفٌۭ لِّمَا يَشَآءُ ۚ إِنَّهُۥ هُوَ ٱلْعَلِيمُ ٱلْحَكِيمُ ﴿١٠٠﴾
ហើយគាត់(ព្យាការីយូសុះ)បានឲ្យឪពុកម្តាយរបស់គាត់អង្គុយនៅលើកៅអីធំ ហើយពួកគេក៏បានលំឱនកាយស៊ូជោតចំពោះគាត់(ក្នុងន័យគោរពលើកតម្កើងប៉ុណ្ណោះ ពុំមែនក្នុងន័យជាការគោរពសក្ការៈឡើយ)។ គាត់ក៏បាននិយាយថា៖ ឱ លោកឪពុកជាទីស្រឡាញ់របស់ខ្ញុំ! នេះហើយជាអត្ថន័យនៃសុបិនរបស់ខ្ញុំកាលពីមុន។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់បានធ្វើឲ្យវាកើតឡើងប្រាកដមែន។ ហើយពិតណាស់ ទ្រង់បានធ្វើល្អចំពោះខ្ញុំ ខណៈដែលទ្រង់បានបញ្ចេញខ្ញុំពីមន្ទីរឃុំឃាំង និងបាននាំអ្នកទាំងអស់គ្នាចេញពីទីជនបទ(មកកាន់ទីនេះ) ក្រោយពីស្ហៃតនបានបំបែកបំបាក់ររវាងខ្ញុំ និងបងប្អូនរបស់ខ្ញុំ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំមហាទន់ភ្លន់ចំពោះអ្វីដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាគតិបណ្ឌិត។
Share