Surah Al-Masad ( The Palm Fibre )

Surah Al-Masad ( The Palm Fibre ) - Khmer Aya count 5

ដៃទាំងពីររបស់អាពូឡាហាប់ គឺបានវិនាសអន្តរាយហើយ ហើយរូបគេក៏អន្តរាយដែរ។
ទ្រព្យសម្បត្តិ និងកូនចៅរបស់គេមិនអាចជួយជាប្រយោជន៍អ្វីដល់គេឡើយ។
គេនឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោសន្ធៅ។
ចំណែកឯប្រពន្ធរបស់គេដែលបានរាយបន្លា(លើផ្លូវដើររបស់ព្យាការីមូហាំម៉ាត់ ក៏ដូចគ្នាដែរ)។
នៅនឹងករបស់នាង មានខ្សែច្រវាក់សម្រាប់អូសនាងចូលទៅក្នុងឋាននរក។
Share