قَالَ يَٰقَوْمِ أَرَءَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍۢ مِّن رَّبِّى وَرَزَقَنِى مِنْهُ رِزْقًا حَسَنًۭا ۚ وَمَآ أُرِيدُ أَنْ أُخَالِفَكُمْ إِلَىٰ مَآ أَنْهَىٰكُمْ عَنْهُ ۚ إِنْ أُرِيدُ إِلَّا ٱلْإِصْلَٰحَ مَا ٱسْتَطَعْتُ ۚ وَمَا تَوْفِيقِىٓ إِلَّا بِٱللَّهِ ۚ عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ أُنِيبُ ﴿٨٨﴾
គាត់បានតបថា៖ ឱក្រុមរបស់ខ្ញុំ! តើពួកអ្នកយល់យ៉ាងណា ប្រសិនបើខ្ញុំស្ថិតនៅលើសញ្ញាភស្តុតាងដ៏ច្បាស់លាស់ពីព្រះជាម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវលាភសក្ការៈដែលល្អប្រពៃនោះ? ខ្ញុំមិនមានបំណងប្រឆាំងនឹងពួកអ្នកចំពោះអ្វីដែលខ្ញុំបានហាមឃាត់ពួកអ្នកនោះឡើយ។ ខ្ញុំគ្រាន់តែមានបំណងកែលម្អ(ពួកអ្នកឱ្យល្អប្រសើរ)តាមលទ្ធភាពរបស់ខ្ញុំប៉ុណ្ណោះ។ ហើយការណែនាំរបស់ខ្ញុំមិនអាចទទួលបានផលឡើយ លើកលែងតែការអនុញ្ញាតពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ចំពោះទ្រង់(តែមួយគត់)ដែលខ្ញុំប្រគល់ការទុកចិត្ត ហើយចំពោះទ្រង់(តែមួយគត់)ដែលខ្ញុំនឹងវិលត្រឡប់(សារភាពកំហុស)។