Surah Al-Humazah ( The Slanderer )

Surah Al-Humazah ( The Slanderer ) - Khmer Aya count 9

ភាពវិនាសអន្តរាយ គឺចំពោះអ្នកដែលនិយាយដើមគេ និងមួលបង្កាច់អ្នកដទៃ។
ជាអ្នកដែលប្រមូលទ្រព្យសម្បត្ដិ និងរាប់ចំនួនវាទុក
ដោយគេគិតស្មានថា ទ្រព្យសម្បត្ដិរបស់គេអាចជួយឲ្យគេមានជីវិតអមតៈ(ក្នុងលោកិយ)បាន។
ពុំដូច្នោះឡើយ! តាមពិត រូបគេនឹងត្រូវគេបោះទៅក្នុងឋាននរក។
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្វីទៅជាឋាននរកនោះ?
គឺជាភ្លើងរបស់អល់ឡោះដែលត្រូវបានគេបង្កាត់
ដែលវានឹងឆាបឆេះដល់បេះដូង(ពួកគេ)។
ជាការពិតណាស់ នៅលើពួកគេ គឺមានគម្របបិទជិត។
ពួកគេត្រូវបានគេចងភ្ជាប់នឹងសសរដ៏វែង។
Share