Surah Al-Qari'ah ( The Striking Hour )

Surah Al-Qari'ah ( The Striking Hour ) - Khmer Aya count 11

ថ្ងៃបរលោក។
តើអ្វីទៅជាថ្ងៃបរលោក?
ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាថ្ងៃបរលោកនោះ?
គឺថ្ងៃដែលមនុស្សលោកប្រៀបដូចជាសត្វមេអំបៅដែលហើរប្រសេចប្រសាច។
ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វដែលត្រូវគេធ្វើឱ្យប៉ើងរប៉ាត់រប៉ាយ។
រីឯអ្នកដែលជញ្ជីង(ទង្វើល្អ)របស់គេធ្ងន់ជាង
រូបគេនឹងស្ថិតនៅក្នុងជីវិតរស់នៅមួយដ៏ជាទីគាប់ចិត្ត(ក្នុងឋានសួគ៌)។
ហើយចំណែកឯជនណាដែលជញ្ជីង(ទង្វើល្អ)របស់គេស្រាលជាង
កន្លែងស្នាក់អាស្រ័យរបស់គេ គឺឋាននរក។
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា តើអ្វីទៅជាឋាននរកនោះ?
គឺជាភ្លើងដ៏សែនក្តៅបំផុត។
Share